ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលពិសេសជាន់ខាងក្រោម វិមានព្រឹទ្ធសភា គណៈកម្មការពិនិត្យ កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖
១-ពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២-បញ្ហាផ្សេងៗ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន